នាងខ្ញុំឈ្មោះ មាន សូនីតា អាយុ ២៥ ឆ្នាំ ជាសិល្បៈការិនី និងតារាសម្តែងមួយរូបនៃព្រះរាជាណាចក្រកម្ពុជា ។ នាងខ្ញុំបានបង្កើត Blog នេះឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ដែលខ្លួនមានដល់អ្នកទាំងអស់គ្នា មានដូចជា៖ ការតុបតែងខ្លួន សុខភាពនិងសម្រស់ របស់ច្នៃប្រឌិតដោយខ្លួនឯង និងបទពិសោធន៍នៃដំណើរកំសាន្តផ្សេងៗ ។
ក្នុងនាមជាសិល្បៈការិនីមួយរូប ខ្ញុំជឿថា ប្រាក់កាស និងភាពល្បីល្បាញ មិនមែនជារបស់សំខាន់តែមួយមុខគត់នោះទេ ហើយការចូលក្នុងវិស័យសិល្បៈ ក៏មិនមែនសំរាប់តែរឿងពីរហ្នឹងនោះដែរ។ កើតមកជាអ្នកសិល្បៈ គឺជាអំណោយពីធម្មជាតិ។ យើងកើតមកជាមួយអំណោយដ៏អស្ចារ្យមួយ អ្នកខ្លះអាចច្រៀង និពន្ធចំរៀង រាំរែក ចំណែកខ្ញុំគឺ សមត្ថភាពសម្តែង។ ចំពោះខ្ញុំ អ្វីដែលសំខាន់ជាងនោះទៅទៀតគឺ យើងអាចយកអំណោយពីធម្មជាតិរបស់យើង ទៅចែករំលែកដល់អ្នកដទៃ ប្រើប្រាស់អំណោយមួយនេះឲ្យមានប្រយោជន៍ មិនមែនតែចំពោះខ្លួនឯង តែប្រយោជន៍រួម គឺរឹតតែប្រសើរ។
ក្នុងនាមជាសិល្បៈការិនីមួយរូប ខ្ញុំជឿថា ប្រាក់កាស និងភាពល្បីល្បាញ មិនមែនជារបស់សំខាន់តែមួយមុខគត់នោះទេ ហើយការចូលក្នុងវិស័យសិល្បៈ ក៏មិនមែនសំរាប់តែរឿងពីរហ្នឹងនោះដែរ។ កើតមកជាអ្នកសិល្បៈ គឺជាអំណោយពីធម្មជាតិ។ យើងកើតមកជាមួយអំណោយដ៏អស្ចារ្យមួយ អ្នកខ្លះអាចច្រៀង និពន្ធចំរៀង រាំរែក ចំណែកខ្ញុំគឺ សមត្ថភាពសម្តែង។ ចំពោះខ្ញុំ អ្វីដែលសំខាន់ជាងនោះទៅទៀតគឺ យើងអាចយកអំណោយពីធម្មជាតិរបស់យើង ទៅចែករំលែកដល់អ្នកដទៃ ប្រើប្រាស់អំណោយមួយនេះឲ្យមានប្រយោជន៍ មិនមែនតែចំពោះខ្លួនឯង តែប្រយោជន៍រួម គឺរឹតតែប្រសើរ។
ចាប់កំណើត និងរស់នៅក្នុង គ្រួសារមធ្យមមួយ ដែលនៅឆ្ងាយពីទីក្រុង ជីវិតមានជូរ មានចត់ និងមានផ្អែម និយាយទៅគឺគ្រប់រសជាតិ។ ខ្ញុំបានឆ្លងកាត់ ដូចអ្វីដែល អ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះដែរ។ ប៉ុន្តែ នេះហើយជាអត្តន័យនៃជីវិត។ ជាសំណាងល្អ ខ្ញុំបានទទួលនូវក្តីស្រឡាញ់ ដែលនឹកស្មានមិនដល់ ពីអ្នកម្តាយ និងបងស្រី ក៏ដូចជាក្រុមគ្រួសារទាំងមូល។ អរគុណមនុស្សសំខាន់ក្នុងជីវិតរបស់ខ្ញុំទាំងអស់ ដែលតែងតែនៅជាមួយខ្ញុំគ្រប់ពេលវេលា។ ក្តីស្រឡាញ់ គឺជាអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការនៅក្នុងជីវិតរស់នៅ។ ហេតុនេះហើយបានជា ចលនា #slanh (ស្រលាញ់) ត្រូវបានបង្កើតឡើង។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាដែលមានគំនិត និងជំនឿដូចខ្ញុំ នឹងចូលរួមជាមួយខ្ញុំនៅក្នុងដំណើរដ៏សែនឆ្ងាយមួយនេះ។ ខ្ញុំហៅអ្នកទាំងនោះថា #slanh mover (អ្នកចែកចាយក្តីស្រលាញ់)។ វា គឺជាការចងចាំដ៏ល្អមួយ នៅក្នុងជីវិតរបស់ខ្ញុំ ដែលបានប្រារព្ធពិធីខួបកំណើតអាយុ ២៥ ឆ្នាំ ជាមួយនឹងក្មេងៗអភ័ព្ធមួយចំនួន ដែលចាប់កំណើត និងរស់នៅលើគំនរសំរាម ដោយមិនមានឪពុកម្តាយបីបាច់ថែរក្សា។ ខ្ញុំរីករាយណាស់ ដែលពួកគេបានផ្តល់ឱកាសឲ្យខ្ញុំនៅជាមួយពួកគេ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្ញុំ។ #SlanhSonyta (ស្រលាញ់សូនីតា) គឺជាជំហានទី១របស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំ កំពុងជំរុញនូវចលនាមួយទៀត គឺ #kromakhmer (ក្រម៉ាខ្មែរ)។ ខ្ញុំ តែងតែនឹកកោតសរសើរទៅដល់បុព្វបុរស ដែលបានបង្កើតនូវកន្សែងបង់កដ៏អស្ចារ្យ ស្អាតផូផង់ ដែលយើងហៅថា «ក្រម៉ា»។ ប្រជាជនខ្មែរយើងប្រើប្រាស់ក្រម៉ាតាំងពីយូរលង់ណាស់មកហើយ។ វាមានសារៈប្រយោជន៍ជាច្រើន ទើបបានជាខ្ញុំគិតថា ហេតុអ្វីយើងមិនសាកល្បងយកក្រមានេះ មកប្រើនៅក្នុងសង្គមសម័យទំនើបបច្ចុប្បន្ននេះលមើល ដោយយកវាមកច្នៃជាម៉ូដទាន់សម័យ។ ខ្ញុំមិនមែនជាអ្នកជំនាញ ឬអ្នកមានគំនិតច្នៃប្រឌិតដ៏ពូកែនោះទេ ខ្ញុំគ្រាន់តែចូលចិត្តប្រមូលផ្តុំគំនិតរបស់ខ្ញុំ និងហ៊ានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ខ្ញុំគ្រាន់តែធ្វើអ្វីមួយទៅតាមគំនិតរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តវា ក៏ដូចជាអាចជំរុញ និងបណ្តុះគំនិតរបស់អ្នក។ ជាលទ្ធផល អ្នកទាំងអស់គ្នាពេញចិត្តពួកវា ដែលជម្រុញឲ្យខ្ញុំរឹតតែខិតខំធ្វើវាបន្តទៀត។ នេះហើយជាមូលហេតុដែល ចលនា #slanh និង #kromakhmer មានវត្តមាន មកដល់ថ្ងៃនេះ។ ចលនាផ្សេងៗទៀត របស់ #slanh និងមានជាបន្តបន្ទាប់។ សង្ឃឹមថាអ្នក នឹងចូលរួម ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចខ្ញុំដែរ។
#SlanhSonyta
#ស្រលាញ់សូនីតា
i like your action ...
ReplyDelete...That`s good youridear...
ReplyDelete